កីឡា

ល្ហិចល្ហៀង​ថា​ Man Utd កំពុង​សម្លឹង​ចង់​បាន​ Trippier ពី​ Atletico

ក្លឹប​ Manchester United ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​​​ បាន​ចុះ​ផ្សាយ​ថា​ កំពុង​សម្លឹង​ចង់​បាន​ ខ្សែ​ការពារ​ Kieran Trippier ពី​ក្លឹប​ Atletico Madrid សម្រាប់​រដូវកាល​ខាង​មុខ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fotmob ក្នុង​ថ្ងៃ​នេះ​។

បើ​តាម​ប្រភព​ខាង​លើ​លោក​ Ole Gunnar Solskjaer អ្នកចាត់​ការ​ក្លឹប​ Man Utd មើល​ឃើញ​ Trippier អាច​មាន​សមត្ថភាព ​ជួយ​ដល់​ការ​លេង​របស់​ខ្សែ​ការពារ​ Luke Shaw ដែល​នៅ​ម្ខាង​ទៀត ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​។

មួយ​វិញ​ទៀត​ខ្សែការពារ Trippier នេះ​ក៏​មាន​តម្លៃ​ខ្លួន​ សមរម្យ​ជាង​ ២៤​លាន​ដុល្លារ​ ដែល​អាច​ឲ្យ​ Man Utd ពិចារណា​ផង​ដែរ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Trippier ធ្លាប់​បាន​ត្រូវ​ Man Utd ទាក់​ទង​ម្ដង​រួច​មក​ហើយ​ កាល​ពី​រដូវកាល​ទិញ​ដូរ ​កីឡាករ​កាល​ពី​ខែ​មករា​ ឆ្នាំ​២០២១​កន្លង​ទៅ​តែ​ត្រូវ​ខក​ខាន​ ដោយ​កីឡាករ​មួយ​នេះ​ជាប់ពិន័យ​ ដោយ​សារ​តែ​ជាប់​ពាក់ព័ន្ធ​ នឹង​ការ​ភ្នាល់​ល្បែងស៊ីសង​៕ ប្រភព៖ សប្បាយ

Most Popular

To Top