កីឡា

West Ham និង New York City ដាក់សំណើ សុំចរចា ជាមួយនឹង Giroud

The Calciomercato នៅថ្ងៃព្រហស្បតិ៍នេះបានចេញផ្សាយថា ក្លឹបអង់គ្លេសញញួរធំ West Ham និងក្លឹបនៅអាមេរិក New York City FCបានកំពុងតែដាក់សំណើ សុំចរចានាំយកកីឡាករ ខ្សែប្រយុទ្ធជើងចាស់សំបូរ ដោយបទពិសោធ Olivier Giroud មករួមក្លឹប ហើយកំពុងរងចាំមើលការសម្រេចចិត្ត របស់កីឡាករនៅឡើយ ។

ខ្សែប្រយុទ្ធបារាំងជើងចាស់រូបនេះ ត្រូវបានគេជឿជាក់ថានឹងត្រៀមខ្លួន ចាកចេញពីក្លឹបតោខៀវ Chelsea ទៅហើយនៅផុតកុងត្រា ដែលឈានចូលមក ដល់រដូវក្តៅនេះទោះបីជាបានជួយឲ្យ ក្លឹបជាច្រើនរដូវកាលមកហើយ និងជាពិសេស លើកពាន Champions League កាលពីពេលថ្មីៗនេះ ។

ទោះបីជាមានសំណើ ពីក្លឹបទាំងពីរនេះក្តី ប៉ុន្តែរហូត មកដល់ពេលនេះ កីឡាករ Giroud ទំនងជានឹងអាចផ្ទេរ ទៅលេងនៅអ៊ីតាលីជំនួសវិញ ពីព្រោះថាដំណើរការ ចរចាជាមួយនឹងក្លឹប AC Milan បានកំពុងតែប្រព្រឹត្តទៅមុនគេ និងយ៉ាងរលូនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top