កីឡា

Kaneថា​ អាជីព​បាល់ទាត់ ​គេ​មិន​ជោគជ័យ​ទេ បើ​មិន​បាន​ឈ្នះ​ពាន​ធំ​មួយ​ជា​មួយ ​ជម្រើស​ជាតិ ​អង់គ្លេស​

ខ្សែប្រយុទ្ធ​អង់គ្លេស​ Harry Kane បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ គេ​គិត​ថា​ អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​គេ​មិន​ជោគជ័យ​ទេ​ បើ​មិន​បាន​ឈ្នះ​ពាន​ធំ​មួយ​ ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។

Kane បាន​និយាយថា​៖” ខ្ញុំ​សង្ឃឹម​ថា​ម្ដាយ​ខ្ញុំមិន​ប្រកាន់​រឿង​ខ្ញុំ​ទម្លាយ​អាយុ​របស់​គាត់​ចុះ​ ម្ដាយ​ខ្ញុំ​គាត់​កើត​នៅ​ឆ្នាំ​១៩៦៦ ឪពុក​ខ្ញុំ​កើត​នៅ​ឆ្នាំ​១៩៦៤ ហើយ​ក្រោយ​គាត់​កើត​បាន​២ឆ្នាំ​ ក្រុម​ជ្រើស​ជាតិ​អង់គ្លេស​របស់​យើង​ក៏​បាន​ឈ្នះ​ពាន​ World Cup មួយ​ “។

កីឡាករ​នេះ​បន្ត​ថា​៖” អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា​ អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ខ្ញុំ​​មិន​ជោគជ័យ​ទេ​ បើ​មិន​បាន​ឈ្នះ​ពាន​ធំ​មួយ​ ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​។ ខ្ញុំ​ដឹងថា​រឿង​យក​ឈ្នះ​ពាន​ធំៗ​អញ្ចឹង​​ ​ពួក​យើង​នូវ​មាន​កម្រិត​ ​តែនេះជាគោលដៅ​ដែល​យើង​ចង់​បាន​ ហើយ​ខ្ញុំ​ក៏​គិត​ផង​ដែរ​ថា​ ពួក​យើង​នឹង​ធ្វើ​បាន​ “។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ថ្ងៃនេះ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​យក​ឈ្នះ​​ជម្រើស​ជាតិ​អូទ្រីស​ក្នុង​ប្រកួត​មិត្តភាព​ ដោយ​ប្រកួត​នេះ​ជា​ប្រកួត​សម​សម្រាប់​ប្រកួត​ UEFA Euro 2020 ដែល​នឹង​ចាប់​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ២០២១​ខាង​មុខ​។

ប្រភព៖ sabay

Most Popular

To Top