កីឡាករខ្សែប្រយុទ្ធ Karim Benzema ទីបំផុតអាចបង្ហាញខ្លួនការប្រកួត ជាលើកដំបូងឡើងវិញឲ្យក្រុមជម្រើសជាតិបារាំង ហើយកាលពីយប់មិញក្រោយអវត្តមានឲ្យក្រុមអស់ រយៈពេលជិត៦ឆ្នាំមកហើយ។
ទោះបីជាយ៉ាងណាក្តីការវិលត្រឡប់វិញលើកនេះហាក់ដូចជាមិន សូវមានសំណាងសោះពីព្រោះថាកីឡាករបែរជា បានធ្វើឲ្យខកខានការទាត់បាល់ បញ្ចូលទី១១ម៉ែត្រឲ្យក្រុមទៅ
វិញនិងបានជួយសង្គ្រោះ ដោយអ្នកចាំទីរបស់ជម្រើស ជាតិវេល Danny Ward ។

Neclo Williams ខាងវេលទទួលកាតក្រហមបានក្លាយ ទៅជាឱកាសរបស់ បារាំងវាយសម្រុករហូតដល់ធ្លាយគ្រាប់បាល់ដំបូងដោយកីឡាករ Mbappe និងបន្តទៅដល់គ្រាប់បាល់ទី២និងទី៣ដោយកីឡាករ Griezmann និង Dembele។
គិតមកដល់ពេលនេះមានន័យថា Benzema បានធ្វើឲ្យខកខានបាល់១១ម៉ែត្រចំនួន៣ដងមកហើយសម្រាប់ការប្រកួតចុងក្រោយ ឲ្យជម្រើសជាតិបូករួមទាំង២ដងកាលពីឆ្នាំ២០១៤មុនគាត់ត្រូវបានគេលប់ឈ្មោះ ពីជម្រើសជាតិដោយសារបញ្ហា រឿងក្តីអាស្រូវផ្លុវភេទមួយដែលទើបតែបានបញ្ចប់ ទៅកាលពីពេលថ្មីៗនេះ៕
ប្រែសម្រួល៖ស៊ុនលី
