ភ្នំពេញ៖កាលពីពេលថ្មីៗនេះ អតីតកីឡាការិនីហែលទឹកជម្រើសជាតិ ហែម ថុនវិទីនី បានធ្វើការចែករម្លែកចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមការប្រកួតជាតិ និងអន្តរជាតិនានា និងការងាររៀបចំខ្លួនរបស់កីឡាករ-កីឡាការិនីក្នុងនាមកម្រិតខ្ពស់ជូន ដល់កីឡាករ-កីឡាការិនី ហែលទឹកជម្រើសជាតិ ឆ្នាំ២០២១នៅសហព័ន្ធខ្មែរកីឡាហែលទឹក នៃហពុកីឡដ្ឋានជាតិ។

ក្នុងឳកាសនោះអតីតកីឡាការិនីហែលទឹករូបនេះបានបង្ហាញប ទពិសោធន៍ជាច្រើនសម្រាប់កីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិ ឆ្នាំ២០២១ ដើម្បីត្រៀមខ្លួនចូលរួម និងរៀបចំខ្លួនក្នុងនាមជាកីឡាករ-កីឡាការិនីត្រូវប្រកាន់ភ្ជាប់នូវវិន័យ ព្រមទាំងតួនាទីខ្លួននៃការចូលរួមព្រឹត្តិការណ៍ការប្រកួតតូច ឬធំ។

កីឡាការិនី ហែម ថុនវិទីនី ជាប់ជាកីឡាការិនីហែលទឹកជម្រើសជាតិ របស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងកំឡុងឆ្នាំ២០០៣ ដល់ឆ្នាំ២០១៨ និងមានបទពិសោធន៍ចូលរួមប្រកួតព្រឹត្តិការណ៍ធំៗជាច្រើន និងការប្រកួតចុងក្រោយ របស់កញ្ញាមុនចូលនិវត្តន៍នោះ ការប្រកួតកីឡាអូឡាំពិក នៅប្រទេសប្រេស៊ីលឆ្នាំ២០១៦៕ដោយ៖លី ភីលីព

