កីឡា

PSG ​ចាប់​ផ្ដើម​ចរចា​យក Ronaldo ​ទៅ​ចូល​រួម​ក្រុម​ហើយ​

​ក្រុម PSG ​ចាប់​ផ្ដើម​ចរចា ​នាំ​យក​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ទៅ​ចូល​រួម​ក្រុម​ហើយ ​បន្ទាប់​ពី​រូបគេ ​បាន​បង្ហាញ​ការ​ចង់​ចាក ចេញ​ពី​ក្រុម Juventus ​។

​កីឡាករ​វ័យ​៣៦​ឆ្នាំ ​បាន​បើក​ចិត្ត​ក្នុង​ការ​ចាកចេញ ​ពី​ទឹក​ដី​អ៊ីតាលី​ហើយ ​ក្រោយ​ពី​រូបគេ​ចំណាយ ​ពេល​ជាមួយ​ក្រុម Juventus ​បាន​ប៉ុន្មាន​ឆ្នាំ​មក​នេះ ​និង​ឈ្នះ​ពាន​រង្វាន់​ច្រើន​ផង​ដែរ ។ ​អតីត​កីឡាករ Real Madrid ​រូប​នេះ ​បាន​បង្ហើប​ពី​គម្រោង ​នៃ​ការ​ចាកចេញ ​បន្ទាប់​ពី​បាន​ដឹក​ឡាន​ទំនើប​ៗ​របស់​ខ្លួន​ចេញ​ពី​ក្រុង Turin ​និង​និយាយ​ថា​ គ្រប់​យ៉ាង​ដែល​រូបគេ​សន្យា​នៅ Juventus ​បាន​សម្រេច​អស់​ហើយ។

​ពេល​នេះ​ក៏​ស្រាប់​តែ​មាន​ដំណឹង​ថា PSG ​ក្លឹប​អ្នក​មាន​បារាំង ​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​មក​លើ Ronaldo ​ទៅ​ហើយ​ដែរ។ ​ការ​ចាប់​អារម្មណ៍ ​ចង់​បាន​កីឡាករ​ពោរពេញ​ដោយ​បទ ​ពិសោធ​នេះ ​ធ្វើ​ឡើង​ក៏​ដោយសារ​តែ​ពួកគេ​ចង់​ឱ្យ Ronaldo ​ចូល​ទៅ​ចាប់​ដៃ​គូ​ជាមួយ Neymar ​និង​ចង់​ចង​ជើង Kylian Mbappe ​ទុក​បាន​១​រដូវ​កាល​ទៀត​ផង​ដែរ៕

Most Popular

To Top