កីឡា

Inter Milan រកបានគ្រូបង្វឹកថ្មី ជំនួសលោក Antonio Conte

ក្លឹបជើងឯកអ៊ីតាលី Serie A ដែលទើបតែបានប្រកាសបណ្តេញ ចេញលោក Antonio Conte កាលពីប៉ុន្មានសប្តាហ៍ មុននោះនៅថ្ងៃនេះ បានប្រកាសតែងតែគ្រូ បង្វឹកថ្មីវិញ បានម្នាក់ហើយគឺជាគ្រូបង្វឹកក្លឹប គូប្រជែងរបស់ខ្លួន Lazio។

លោក Simone Inzaghi បានចំណាយពេល៤ឆ្នាំ មកហើយជាមួយនឹងក្លឹប Lazio ប៉ុន្តែបានសម្រេចចិត្ត ទទួលយកការងារ ជាគ្រូបង្វឹកថ្មីរបស់ក្លឹបយក្ស Inter Milan នេះ ជាផ្លូវការហើយជាមួយនឹងកុងត្រា ដែលមានរយៈពេល២ឆ្នាំ ។

លោក Inzaghi បានជួយ ឲ្យ Lazio ធ្វើបានកំណត់ត្រាជាច្រើន ដែលក្លឹបមិនដែលមានពីមុន មកក្នុងនោះមានដូចជាពានរង្វាន់ ចំនួន៣ការឡើង ទៅដល់វគ្គជម្រុះ តាមក្រុមជាលើកដំបូង ក្នុងក្របខណ្ឌ Champions League មិនធ្លាប់មានអស់ រយៈពេល១៣ឆ្នាំនិងឡើងទៅវគ្គ១៦ក្រុម ចុងក្រោយ Champions League មិនធ្លាប់ធ្វើបានតាំងតែពីឆ្នាំ២០០១៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top