កីឡា

Mbappe បកស្រាយ​ពី​មូលហេតុ​ ដែល​មិន​ទៅ​លេង​ឲ្យ​ Real កាល​ពី​ឆ្នាំ​២០១៤​

ខ្សែប្រយុទ្ធ​ក្លឹប​ Paris Saint Germain កីឡាករ​ Kylian Mbappe បាន​ឆ្លើយ​តប​នឹង​សំនួរ​ ដែល​បាន​សួរ​ថា​ មូលហេតុ​អ្វី​បាន​ជា​កីឡាករ​នេះ​មិន​ទៅ​លេង​ឲ្យ​ក្រុម​ថ្នាល​របស់​ក្លឹប​ Real Madrid កាល​ពី​ឆ្នាំ​២០១៤​។

Mbappe បាន​ឆ្លើយ​ថា​៖” នៅ​ពេល​ហ្នឹង​ម្ដាយ​ឪពុក​របស់​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​ចាប់​អាជីព​ជា​អ្នក​បាល់ទាត់​នៅ​ប្រទេស​បារាំង​ និង​ធ្វើ​ការ​រៀនសូត្រ ​អី​ហ្នឹង​នៅ​ប្រទេស​នេះ​តែ​ម្ដង​ “។

កីឡាករ​នេះ​បន្ត​ថា​៖” និយាយ​ទៅ​ពួក​គាត់​ចង់​ឲ្យ​ខ្ញុំ​លេង​បាល់​ផង​ ហើយ​ចង់​ឲ្យ​បន្ត​រៀន​សូត្រ​ធម្មតា ​នៅ​ក្នុង​ពេល​ជា​មួយ​គ្នា ​តែ​ម្ដង​ហ្នឹង​ផង​ ។ បើ​ពេល​នោះ​ខ្ញុំ​ព្រម​ទៅ​លេង​ឲ្យ​ក្លឹប​ Real ហ្នឹង​ ទោះ​ជា​មាន​អ្នក​ដឹកនាំ​ជា​ Zidane ក្ដី​ក៏​ខ្ញុំ​ទៅ​ប្រទេស​ផ្សេង​ អញ្ចឹង​ការ​រស់​នៅ​ របៀប​រប​ ប្រពៃ​ណី​ រៀន​សូត្រ​អី​ហ្នឹង​វា​ខុស​ពី​នៅ​នេះ​ “។

នៅ​ចុង​រដូវកាល​នេះ​ Mbappe មិន​ទាន់បាន​បន្ត​កុងត្រា​ថ្មី​តាម​តែ​ PSG ចង់​បាន​នៅ​ឡើយ​នោះទេ​ ខណៈ​ដែរ​ព័ត៌មាន​ជា​ច្រើន ​បាន​ចុះ​ផ្សាយ​ថា​ Real បាន​ទាក់ទង​ចង់​បាន​ម្ដង​ទៀត​ ប៉ុន្តែ​​កីឡាករ​នេះ​មិន​ទាន់​ឆ្លើយ​តប ​ជា​ផ្លូវការយ៉ាង​ណា​នោះទេ ​នឹង​សំណើ​នេះ​៕ sabay

Most Popular

To Top