អ្នកចាំទីរបស់ អេក្វាឌ័រ កីឡាករ Alexander Domínguez Carabalí ទទួលបានកាតលឿងភ្លាមៗក្រោយចង់ដើរចេញពីទីលាន ដោយសារខឹងអាជ្ញាកណ្ដាលសម្រេចឲ្យ Neymar ទាត់ប៉េណាល់ទីម្ដងទៀត សម្រាប់ការប្រកួតជម្រុះ World Cup Qualification South America 2022 Qatar ដែលការប្រកួតបញ្ចប់ទៅមុននេះផ្ចាស់ផ្ទះ ប្រេស៊ីល ឈ្នះអេក្វាឌ័រ ២-០។
ការសម្រេចចិត្តចង់ដើរចេញពីទីលាននេះត្រូវបានកីឡាករ និងគ្រូបង្វឹកឃាត់ទើបត្រូវបាន Alexander Domínguez Carabalí ត្រឡប់ចូលទីលានវិញលេងដល់ចប់ការប្រកួត។ ប៉ុន្តែបើនិយាយពីការផ្ដល់ការទាត់ប៉េណាល់ទី លើកទី២នេះដោយសារ Alexander Domínguez Carabalí ត្រូវបានអាជ្ញាកណ្ដាលមើលឃើញថា បានដើរចេញពីបន្ទាប់មុនពេល Neymar ទាត់បាល់។


យ៉ាងណាការប្រកួតត្រូវ បានបញ្ចប់ខណៈ Neymar ជាកីឡាករល្អប្រចាំការប្រកួត ដោយសារការបញ្ជូនបាល់ ឲ្យមិត្តរួមក្រុមស៊ុត បានមួយគ្រាប់នាទី៦៥ និងស៊ុតប៉េណាល់ទីខ្លួនឯង បានមួយគ្រាប់នៅនាទី៩០+៤ ។
