កីឡា

Simeone ត្រៀមបន្តកុងត្រាថ្មី ជាមួយនឹង AT Madrid

យោងតាមការចេញផ្សាយ របស់ the Calcio Mercato នៅថ្ងៃសុក្រនេះបានឲ្យដឹងថា គ្រូបង្វឹកលោក Diego Simeone ត្រូវបានគេជឿជាក់ថានឹងត្រៀមបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប AT Madrid ហើយក្រោយជួយ ក្លឹបទទួលបានជោគជ័យយ៉ាងខ្លាំង កាលពីរដូវកាល កន្លងទៅ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានគេដឹងដែរថា បច្ចុប្បន្នមានកុងត្រាផុតសុពលភាពត្រឹមឆ្នាំ២០២២ប៉ុណ្ណោះប៉ុន្តែក្លឹបនឹងត្រៀមរៀបចំ ឯកសាររួចរាល់អស់ហើយ ក្នុងការបន្តកុងត្រាថ្មីជូនគាត់បន្ថែមពីលើ២ឆ្នាំទៀត។

គួរឲ្យដឹងដែរចាប់តាំង តែពីពេលមក ចូលរួមជាមួយនឹង AT Madrid លោក Simeone បានជួយក្លឹបលើកពានតូចធំចំនួន៨ រួចមកហើយដែលក្នុង រួមមានទាំងលីគកំពូលអេស្បាញ La Liga រដូវកាល២០២០_២០២១កន្លងនេះទៅផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top