កីឡា

Tevez អតីតកីឡាករ Man UTD និង Man City ប្រកាសចាកចេញពី Boca

The Goal ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាកីឡាករ Carlos Tevez វ័យ៣៧ឆ្នាំទីបំផុតបានសម្រេចចិត្តក្នុងការចាកចេញ ពីក្លឹប Boca Junior ហើយទោះបីជាកុងត្រា របស់គាត់នៅសល់យ៉ាងហោចណាស់ ៦ខែទៀតក្តី។

អតីតកីឡាកររបស់ក្លឹបបិសាចក្រហម Man UTD និងមេឃខៀវ Man City រូបនេះបាននិយាយាថាមួយរយៈចុងក្រោយនេះ ខ្ញុំគ្មានអារម្មណ៍ក្នុងការលេងបាល់នោះទេ ប៉ុន្តែក៏គ្មានបំណង ចូលនិវត្តន៍នៅឡើយដែរ។ខ្ញុំគ្រាន់តែចង់បានពេលវេលាខ្លះយ៉ាងហោចណាស់ ៣ខែដើម្បីសម្រាកហើយខ្ញុំនឹងត្រឡប់មកប្រកួតវិញ។

គួរឲ្យដឹងដែរថា Tevez បានចូលរួមជាមួយ នឹងក្លឹប Boca Junior ម្តងហើយកាលពីឆ្នាំ២០១៦ពីក្លឹប Juventus ក្រោយទទួលបាន ស្នាដៃជាច្រើននៅក្នុងតំបន់អ៊ឺរ៉ុបប៉ុន្តែក៏បានផ្ទេរទៅលេងនៅលីគ ចិនមួយរយៈមុនពេលត្រឡប់មក Boca ម្តងទៀតនៅឆ្នាំ២០១៨៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top