គ្រូបង្វឹកជនជាតិហូឡង់លោក Ronald Koeman ត្រូវបានគេជឿជាក់ថា នៅនាទីចុងក្រោយនេះត្រូវបានក្លឹបផ្តល់ឱកាសថ្មីមួយទៀត ដើម្បីអាចបន្តកុងត្រារបស់គាត់ ជាមួយ នឹងក្លឹបទោះបីជាស្ថានភាព និងទំរង់លេងរបស់ក្លឹបហាក់ដូចជា មិនសូវមានភាពល្អប្រសើរដូចការរំពឹងទុកក្តីកាលពីរដូវកាលដំបូងរបស់គាត់។

ប្រធានក្លឹប Barcelona លោក Joan Laporta នៅថ្ងៃនេះបានប្រកាស ជាផ្លូវការហើយថាលោក Ronald Koeman នឹងនៅតែបន្តតួនាទី តំណែងរបស់គាត់ដដែល នៅរដូវកាល ២០២១-២០២២ខណៈដែលសារព័ត៌មាន មួយចំនួនបានធ្វើការចុះផ្សាយថាគាត់នឹងអាចត្រូវបាន ក្លឹបបណ្តេញចេញ។
រដូវកាលដំបូងរបស់លោក Koeman ជាមួយនឹង Barcelona ក្រោយការបណ្តេញ ចេញលោក Quique Setien កាលពីរដូវក្តៅបានលទ្ធផលត្រឹមតែ ពានរង្វាន់ Copa del Rey លើកទី៣១ប៉ុណ្ណោះ ប៉ុន្តែក្រុមនេះបានបាត់បង់ឱកាស លើកពាន La Liga និង Champions League ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
