កីឡា

កីឡាករ ៨នាក់ នឹងផុតកុងត្រា និងអាចចាកចេញពី ក្លឹបបិសាចក្រហម បាន

កីឡាករអ្នកចាំទីចំនួន២នាក់ ត្រូវបាន the Goal ចេញផ្សាយថានឹងអាចចាកចេញពីក្លឹបបិសាចក្រហម Man UTD ហើយនៅរដូវក្តៅនេះខណៈដែលក្នុងចំណោមនោះ កីឡាករ
សរុប៨នាក់ត្រូវបានក្លឹបនេះ ប្រកាសថាសុទ្ធតែជាកីឡាករ ដែលនឹងត្រូវចាកចេញ។

ក្លឹបបានប្រកាសថាកីឡាករ៨នាក់ដែលនឹងត្រូវ ផុតកំណត់កុងត្រាហើយក៏មិនមានការសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយគ្នាផងដែរដែលក្នុងនោះ មានដូចជាអ្នកចាំទី Sergio Romero
និងអ្នកចាំទី Joel Pereira ផងដែរ។

ទោះបីជាយ៉ាងណាក្តី៦នាក់ទៀត ដែលនឹងត្រូវចាកចេញនោះមិនមែន ជាកីឡាករនៅក្នុងឈុតធំរបស់ក្លឹបឡើយពួកគេគឺត្រឹមតែ ជាកីឡាករថ្នាលយុវជនរបស់ ក្លឹបប៉ុណ្ណោះហើយមកដល់ពេលនេះគេដឹងដែរថា ការចរចាគ្នារវាងកីឡាករ Juan Mata នៅតែបន្តធ្វើនៅឡើយដែរដោយសង្ឃឹមថាគាត់នឹង នៅតែអាចបន្តមានវត្តមាននៅទីនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top