កីឡា

លោក ហែម គីរី៖ប្រធាន FINA ថ្មីបេ្តជ្ញា ការអភិឌ្ឍន៍ វិស័យកីឡាហែលទឹក នៅទូទាំងពិភពលោក

ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកតំណាងឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រធានសហព័ន្ធខ្មែរហែលទឹកនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ តាមរយៈអនឡាញបានចូលរួមកិច្ចប្រជុំនៃមហាសន្និបាតសហព័ន្ធកីឡាអន្តរជាតិ FINA ដើម្បីបញ្ចប់អាណត្តិចាស់២០២១ បូកសរុបការងារ និងបោះឆ្នោតជ្រើសរើសប្រធានថ្មី។

លោក ហែម គីរី បានមានប្រសាសន៍តាមរយៈអនឡាញថា មហាសន្និបាតសហព័ន្ធកីឡាអន្តរជាតិ FINA ដើម្បីបញ្ចប់អាណត្តិចាស់២០២១ បូកសរុបការងារ និងបោះឆ្នោតជ្រើសរើសប្រធានថ្មី តាមលក្ខខណ្ឌសហព័ន្ធអន្តរជាតិ លោក Husaim Al Musallam ជាអនុប្រធានទី១ក្លាយជាប្រធានបន្តក្រោមការបោះឆ្នោតពីសមាជិកទំាងអស់នៅទូទំាំងពិភពលោ។ ក្នុងនោះដែរអ្វីដែលគួរចាប់អារម្មណ៍ លោកប្រធានថ្មីប្រកាសមិនទទួលយកប្រាក់ខែឡើយធ្វើការដោយស័្មគ្រចិត្ត។

លោកអគ្គលេខាធិការបន្តថា ដោយសារតែលោកជំរុញយក ថវិកានៅក្នុងសហព័ន្ធកីឡាហែលទឹកអន្តរជាតិដើម្បីបង្កើនសកម្មភាពវិញ។ ចំណុចទី១ចង់ផ្តល់ឳកាស ឬលទ្ធភាពជាថវិកជួយសហព័ន្ធជាតិ ដើម្បីឲ្យសហព័ន្ធជាតិនីមួយៗមានលទ្ធភាពក្នុងការអភិឌ្ឍន៍ខ្លួន ជាពិសេសអ្វីៗដែលជាការងារសំខាន់របស់សហព័ន្ធតាមប្រទេសនីមួយៗ ហើយចំណុចទី២ ជំរុញ និងលើកទឹកចិត្តដល់កម្មវិធីអាហារបករណ៍ដល់កីឡាករ-កីឡាការិនីហែលទឹកត្រូវហ្វឹកហាត់កម្រិតខ្ពស់។

លោកបានបន្ថែមថា ព្រមទាំងបំផុសដល់គ្រូបង្វឹក និងជួយជំរុញសកម្មភាពបំប៉នសម្រាប់គ្រូបង្វឹក ។ បង្កើនកម្មវិធីការប្រកួតដើម្បីផ្តល់ឪកាសប្រកួតដល់កីឡាករ-កីឡាការិនីហែលទឹកទូទំាំងពិភពលោកឲ្យកាន់តែច្រើនឆ្នាំ២០២១ក៏ដូចឆ្នាំតៗទៅទៀត៕ដោយ៖លី ភីលីព

Most Popular

To Top