កីឡា

Silva និង Giroud សុទ្ធតែអាច បន្តកុងត្រាថ្មី ជាមួយនឹង Chelsea

The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបតោខៀវ Chelsea បានឈានទៅដល់ ការធានាឲ្យបាននូវការបន្តកុងត្រាថ្មីជូនកីឡាករខ្សែការពារ ឆ្នើមវ័យចំណាស់ Thiago Silva ដដែលជាមួយនឹងStamford Bridge បន្ទាប់ពីរដូវកាល ២០២០-២០២១ បានបញ្ចប់ ទៅដោយលទ្ធផលយ៉ាងល្អឥតខ្ជោះ។

មិនត្រឹមតែ Thiago Silva នោះទេក្នុងនោះ សូម្បីតែកីឡាករខ្សែប្រយុទ្ធ Olivier Giroud នឹងត្រូវបានគេដឹងថានឹងអាចបន្តលេងជាមួយ នឹងតោខៀវ Chelsea នៅរដូវកាលក្រោយ ២០២១-២០២២ ផងដែរក្នុងលក្ខខណ្ឌក្នុងនាម ជាម្ចាស់ជើងឯក Champions League ។

រំលឹកដែរថាកីឡាករខ្សែការពារប្រេស៊ីល Silva ត្រូវបានក្លឹបនាំយកមកពី ក្លឹបបារាំង PSG កាលពីរដូវក្តៅឆ្នាំទៅក្នុងនាមជាកីឡាករ ដែលមិនមានតម្លៃខ្លួនឡើយ ប៉ុន្តែក្រោយបានផ្ទេរមក Stamford Bridgeគាត់បានជួយដល់ក្រុម Chelsea យ៉ាងខ្លាំងរដូវកាលដំបូង ដោយអាចបង្ហាញខ្លួនសរុបចំនួន៣៤ដងទៅហើយ នៅគ្រប់ការប្រកួត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top