ភ្នំពេញ ៖ ម្ចាស់ផ្ទះវៀតណាម បង្ហាញពីចេតនាចង់ពន្យារ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ដែលខ្លួននឹងធ្វើ ជាម្ចាស់ផ្ទះ នាចុងឆ្នាំ២០២១នេះ នារសៀលថ្ងៃទី៩ មិថុនា ឆ្នាំ២០២១ គណៈអចិន្ដ្រៃយ៍ នៃបណ្ដាប្រទេសអាស៊ាន បានកោះប្រជុំ តាមប្រព័ន្ធ Zoom ភ្លាមៗ ក្នុងនោះមានប្រទេស ចំនួន៨បានបរិសេធតែម្តង ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំស៊ី SEA GAMES 2023 មានប្រសាន៍ថា នេះជាការប្រជុំក្នុងកម្រិតបច្ចេកទេសប៉ុណ្ណោះមិនទាន់ដល់កម្រិត នយោបាយឡើយ ។
បណ្ដាតំណាង នៃគណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសអាស៊ាន ភាគច្រើនលើសលុបបង្ហាញ ពីការមិនគាំទ្រ ចំពោះការពន្យារពេល SEA GAMES 2021 លើកទី៣១ដល់ខែកក្កដា ឆ្នាំ២០២២ឡើយ ។ ការពន្យារពេលបែបនេះ វាប៉ះពាល់ច្រើន ដែលក្នុងនោះមានទាំថវិកាជាតិ ដែលគេបានអនុម័តសម្រាប់ SEA GAMES 2021ទៅហើយនោះមិនតែប៉ុណ្ណោះឆ្នាំ២០២២អ្វីៗមានការចង្អៀតណាស់ ព្រោះមានទាំងការប្រកួតកីឡាអាស៊ី ការប្រកួតយុទ្ធសិល្ប៍ និង ការប្រកួតកីឡាផ្សេងៗទៀត ។
លោកបានបន្ត ថា ទោះជាយ៉ាងណា ក៏តំណាង នៃគណៈកម្មាធិការជាតិអូឡាំពិក ដែលជាសមាជិក នៃតំបន់អាស៊ាន បានដាក់ចេញនូវសេណារីយោ ចំនួន៣សម្រាប់ឲ្យវៀតណាម សម្រេចចិត្ត ទី១ ៖គឺការរក្សាកាលបរិច្ឆេទដដែល ទី២៖ គឺពន្យារពេលទៅធ្វើនៅឆ្នាំ២០២៥ ឬ ២០២៧ ដែលឆ្នាំ២០២៥ ធ្វើនៅប្រទេសថៃ និង ឆ្នាំ២០២៧ ធ្វើនៅប្រទេសព្រុយណេដារុយហ្សាឡឹម ។ តែសេណារីយោទី២នេះ ត្រូវតែអាស្រ័យលើការយល់ ព្រមពីប្រទេសថៃ និងព្រុយណេដារុយហ្សាឡឹម ដែលជាម្ចាស់វេន ត្រូវធ្វើជាម្ចាស់ផ្ទះជាមុនសិន និងសេណារិយោទី៣ គឺលើកទីឆ្នាំ២០២២ ។
ខាងភាគីវៀតណាម មិនទាន់ធ្វើការសម្រេចចិត្តភ្លាមៗ នៅឡើយទេគឺត្រូវលើកសំណើទាំងនេះ យកទៅពិភាក្សាជាមួយរដ្ឋភិបាល របស់ខ្លួនជាមុនសិន ។
នេះគ្រាន់តែជាការស្ទង់មតិ ដោយមិន មានការសម្រេច ចិត្តអ្វីឡើយ ហើយនៅថ្ងៃទី២៤មិថុនា ដែលជាការប្រជុំចុងក្រោយ ក្នុងកម្រិតបច្ចេកទេស ជាមួយក្រុមប្រឹក្សាកីឡាអាស៊ី ៕ដោយ៖លី ភីលីព