កីឡា

Pogba និយាយថា នៅមិនទាន់មានសំណើ ណាមួយពី Man UTD អំពីការបន្តកុងត្រាថ្មីនៅឡើយ

មកដល់សប្តាហ៍នេះ ទៅហើយ កីឡាករ Paul Pogba ត្រូវបានគេមើលឃើញថា នឹងមិនទាន់អាចចាប់ផ្តើម ធ្វើការពិភាក្សាគ្នាណាមួយ ដើម្បីអាចបន្តកុងត្រាថ្មី បាននៅឡើយទេ ខណៈដែល បច្ចុប្បន្នកំពុងតែផ្តោត សំខាន់តែទៅលើកិច្ចការងារ ជួយក្រុមជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍អ៊ឺរ៉ូ ឆ្នាំ២០២០ជាមុនសិន ។

កីឡាករ Pogba ផ្ទាល់បាននិយាយថា កិច្ចពិភាក្សាគ្នាណាមួយនៅមិនទាន់ ត្រូវបានធ្វើឡើងនៅឡើយ ជាមួយ នឹងក្លឹបបិសាចក្រហម Man UTD អំពីអនាគតរបស់គាត់ហើយមានន័យថា ក្លឹបគឺមិនទាន់បានផ្តល់សំណើរ និងលក្ខខណ្ឌណាមួយឡើយ សម្រាប់កុងត្រាថ្មី។

មានព័ត៌មានជាច្រើនបានអះអាងថា ក្លឹបបិសាចក្រហម Man UTD មានបំណងចង់បានកុងត្រាថ្មី ជាមួយនឹងកីឡាកររូបនេះខ្លាំងណាស់ ខណៈដែល Pogba បានឈាន មកដល់កុងត្រា នៃឆ្នាំចុងក្រោយទៅហើយ ក្នុងការរស់នៅជាមួយនឹង Old Trafford។

ទោះបីជាយ៉ាងណាក្តីព័ត៌មាន ចចាមអារ៉ាមនិង ទំនាក់ទំនងរវាងកីឡាករ Pogba ជាមួយ នឹងក្លឹបធំៗផ្សេងទៀតដូចជា Real Madrid នៅតែមាននៅឡើយប៉ុន្តែព័ត៌មាន ទាំងនេះបានបន្តអូស បន្លាយអស់រយៈពេលជាច្រើន រដូវកាលមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top