កីឡា

Man City បដិសេធ រ​បាយការណ៍ ព័ត៌មាន អំពីកីឡាករ Gundogan

The Sky Sports ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថា ក្លឹមមេឃខៀវ Man City បានចេញមកបញ្ជាក់ហើយថា គឺគ្មានផែនការក្នុងការ លក់កីឡាករឆ្នើមIlkay Gundogan ឡើយគឺផ្ទុយទាំងស្រុងទៅនឹងរបាយការណ៍ នៃព័ត៌មានចចាមអារ៉ាមកន្លងមក ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មានព័ត៌មានដែលលើកឡើងថា កិច្ចពិភាក្សាក្នុងការបន្តកុងត្រាថ្មី រវាងកីឡាករ Gundogan និង Man City គឺបានត្រឹមជាប់គាំង ខណៈដែលមានការចាប់អារម្មណ៍ខ្លាំង ពីក្លឹបយក្សអ៊ីតាលី Barcelona ហើយមិនត្រឹមតែប៉ុណ្ណោះ Man City នឹងអាចប្រមូលលុយបានខ្លះ ពីការលក់កីឡាកររូបនេះ ចេញនៅរដូវក្តៅផងដែរ ។

ទោះបីជាយ៉ាងណាក្តី នៅថ្ងៃ Man City បានចេញមកបដិសេធថា ខ្លួនមិនដែលមានផែនការក្នុងការលក់ កីឡាករវ័យ៣០ឆ្នាំរូបនេះឡើយ ទោះបីជាជាក់ស្តែង នៅមិនទាន់ មានកុងត្រាណាមួយ ដែលត្រូវបានពិភាក្សាគ្នានៅឡើយក្តី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top