ទោះបីជាអាចគ្រប់គ្រងបាល់ ដល់ទៅ៦២ភាគរយ ក្តីយប់មិញ តែជម្រើសជាតិហូឡង់ បានយកជ័យជំនះ ទៅលើក្រុមជម្រើសជាតិអ៊ុយក្រែន ទាំងប្រផិតប្រផោយ យកបាន៣ពិន្ទុ វគ្គចែកពូល ក្នុងព្រឹត្តការណ៍អ៊ឺរ៉ូ ឆ្នាំ២០២០ ប្រកួតដំបូងយប់មិញនេះ។
ហូឡង់ ស៊ុតចេញបានទៅដល់១៥ដង និងចំគោលដៅបាន៧ដង គ្រាប់បញ្ចូលទីកើតឡើង ចំនួន៣គ្រាប់ យកជ័យជំនះ លើក្រុមអ៊ុយក្រែន ដែលស៊ុតចេញ បាន៧ដង និងចំគោលដៅ៥ដង និងមានគ្រាប់បញ្ចូលទី កើតឡើង២គ្រាប់ផងដែរ។
ការប្រកួតនៅតង់ទី១ មិនត្រូវបានមានការកើតឡើង នៃគ្រាប់បាល់នោះទេ រហូតដល់នាទីទី៥២ ទើបកីឡាករ Wijnaldum ស៊ុតបាន១គ្រាប់ មុននិងបន្ថែមគ្រាប់ទី២ ឲ្យហូឡង់ដោយកីឡាករ Weghorst នៅនាទីទី៥៨។ ចូលដល់នាទីទី៧៥ ទើបអ៊ុយក្រែន តាមពីក្រោយវិញដោយ Yarmolenko និងបន្ថែមមួយគ្រាប់ទៀត នៅនាទីទី៧៩ដោយ Yaremchuk។ ការប្រកួតជិតនឹងដល់ទីបញ្ចប់ ទៅហើយទើប Dumfries ជួយស៊ុតមួយគ្រាប់ទៀត ឲ្យហូឡង់នៅនាទីទី៨៥ យកបាន៣ពិន្ទុ ពីការប្រកួតដំបូងនេះ៕ ប្រែសម្រួល៖ស៊ុនលី