កីឡា

អង់គ្លេស សាងជំនឿចិត្ត សម្រាប់អ្នកគាំទ្រ នៅពេល Sterling ស៊ុតបញ្ជូលទីក្រូអាត នៃ Euro 2020 នៅកីឡដ្ឋាន Wembley

ឡុង៖ កីឡាករ Raheem Sterling បានតបស្នងចំពោះជំនឿចិត្ត របស់អ្នកចាត់ការក្រុមបាល់ទាត់ ជម្រើសជាតិអង់គ្លេស លោក Gareth Southgate បន្ទាប់ពីស៊ុតបញ្ចូលទី លើក្រុមបាល់ទាត់ជម្រើសជាតិ ក្រូអាត នៅនាទី៥៧ បន្ទាប់ពីការបញ្ជូនបាល់ដ៏ល្អឥតខ្ចោះ ពីកីឡាករ Kalvin Phillips យោងតាមការចេញផ្សាយ ពីគេហទំព័រBBC ។

លោក Southgate បានទប់ទល់នឹងការល្បួង ក្នុងការប្រកួត Jack Grealish របស់ Aston Villa ហើយបានទទួលរង្វាន់ ជាមួយនឹងការសម្តែងដ៏រស់រវើកពី Sterling ខណៈអង់គ្លេសបានទទួលជ័យជម្នះ លើឧត្តមភាពរបស់ពួកគេ។

ក្រុមសត្វតោទាំង៣ ស្ទើរតែនាំមុខមុន នៅពេល Phil Foden វាយលុកលើមុខចំៗ ប៉ុន្តែមានសញ្ញាដំបូង នៃការមិនសប្បាយចិត្តពីអ្នកគាំទ្រ និងកីឡាករដូចគ្នា ក្រោយកីឡាករ Sterling បានកែប្រែភាពអាប់អួល ដោយស៊ុតបញ្ចូលទី លើក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត នៅនាទី៥៧ អ្នកចាំទី Jordan Pickford បានធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិ ក្រូអាតខកចិត្ត មិនអាចធ្វើបាន ម្តងទៀតនូវជ័យជម្នះ របស់ពួកគេលើអង់គ្លេស នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០១៨ នៅទីក្រុងមូស្គូ បែរជាបន្សល់ទុកឳកាសសម្រាប់អង់គ្លេស ទទួលបាន ៣ ពិន្ទុក្នុងពូល D លើលើកទី ២ នាថ្ងៃសុក្រនឹងប៉ះក្រុមស្កុតឡេន នៅកីឡដ្ឋាន Wembley៕ ដោយ៖លី ភីលីព

Most Popular

To Top