កីឡា

បារាំង និងព័រទុយហ្កាល់ដណ្តើម បាន៣ពិន្ទុ នៃការប្រកួត Euro ២០២០ពូលF

អេស្ប៉ាញ ៖ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ និងក្រុមបាល់ទាត់ ជម្រើសជាតិបារាំង ទទួលបាន៣ពិន្ទុដូចគ្នា នៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត Euro ២០២០ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពូលF។

ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់បានយកឈ្នះ លើក្រុមបាល់ទាត់ជម្រើសជាតិប្រទេសហុងគ្រី ក្នុងលទ្ធផល៣ទល់នឹង០ ចំណែកក្រុមម្ចាស់ជើងឯកពិភពលោកបារាំង ទទួលជ័យជម្នះលើក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ដោយសារតែគ្រាប់បាល់បញ្ចូលទីខ្លួនឯងរបស់កីឡាករ Mats Hummels លទ្ធផល១ទល់នឹង០៕

Most Popular

To Top