កីឡា

CR7 បន្តភាពស្ងៀមស្ងាត់ ក្រោយព័ត៌មាន អំពីការចាកចេញពី Juventus

កីឡាករខ្សែប្រយុទ្ធ ព័រទុយហ្គាល់ វ័យចំណាស់ CR7 ត្រូវបានគេមើលឃើញថា បានបន្តភាពស្ងៀមស្ងាត់ និងមិនបានឆ្លើយតបអ្វី ច្រើននោះទេពីអនាគតរបស់ខ្លួន ជាមួយនឹងក្លឹប Juventus ។

ថ្លែងនៅមុនការប្រកួតយូរ៉ូ ដែលព័រទុយហ្គាល់ ត្រូវប៉ះនឹងក្រុមហុងគ្រីនោះ កីឡាកររូបនេះបាននិយាយថា អ្វីក៏ដោយដែលនឹងកើតឡើង នៅរដូវក្តៅនេះគឺនឹងក្លាយទៅជារឿងដ៏ល្អបំផុត សម្រាប់គាត់ ប៉ុន្តែនៅតែមិនបានបង្ហើបថា នឹងត្រូវចាកចេញពី Juventus ឬក៏យ៉ាងណានោះទេ។

គួរឲ្យដឹងដែរថា រដូវកាលកន្លងទៅនេះ CR7 ហាក់ដូចជាធ្វើមិនបានល្អសោះ ជាមួយនឹង Juventus ហើយក៏បានលេច ឬដំណឹងអំពីការចាកចេញពីអ៊ីតាលីជាច្រើនបន្តបន្ទាប់គ្នា ជាពិសេសថា នឹងអាចទៅលេងជាមួយនឹងក្លឹបដើម របស់ខ្លួនវិញនៅអង់គ្លេស Man UTD ឬក្លឹបអ្នកមានបារាំង PSG ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top