កីឡា

Ronaldo នឹង​បំបែក​​កំណត់ត្រា ​២​ផ្សេង​គ្នា ប្រសិន​បើ​ធ្វើ​បាន​ល្អ ​នៅ​យប់​នេះ

ក្រុម​ការពារ​តំណែង​ជើងឯក ​​ព័រទុយហ្គាល់ ​​នឹង​ត្រូវ​ចេញ​ប្រយុទ្ធ ​នៅ​រាត្រី​នេះ​ទល់​នឹង​ហុងគ្រី សម្រាប់​ពាន​រង្វាន់ Euro ២០២០។ Cristiano Ronaldo ក៏​ត្រៀម​នឹង​បង្ហាញ​ខ្លួន ​ជួយ​ក្រុម ហើយ​គេ​នឹង​អាច​បំបែក ​កំណត់ត្រា​២​ផ្សេង​គ្នា​ ប្រសិន​​ជួយ​ព័រទុយហ្គាល់ ​បាន​លទ្ធផល​ល្អ។

កំណត់ត្រា​អ្នក​ទាត់​បញ្ចូល​ទី ​ច្រើន​ជាង​គេ​នៅ Euro

Ronaldo កំពុង​សម្លឹង​ឃើញ​ការ​បំបែក​កំណត់ត្រា ​​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើនជាង​គេ ​នៅ Euro ដោយ​បច្ចុប្បន្ន​គេ​កំពុង​ឈរ ​​លេខ​មួយ​ស្ទួន ​ជាមួយ​លោក Michael Platini មាន​៩​គ្រាប់​ស្មើ​គ្នា ។

នេះ​មាន​ន័យ​ថា ប្រសិន​បើ​តារា​របស់ Juventus រូប​នេះ​រក​បាន​គ្រាប់​នៅ​រាត្រី​នេះ ​គេ​នឹង​ឡើង​ឈរ​​លេខ​មួយ ​ដាច់​គេ​តែ​ម្ដង។

កំណត់​ត្រា​ឈ្នះ​ច្រើន ​ប្រកួត​បំផុត​នៅ Euro

Ronaldo, Andres Iniesta និង Cesc Fabregas មាន​កំណត់ត្រា​ឈ្នះ ​ការ​ប្រកួត​នៅ Euro ១១​ប្រកួត​ដូច​គ្នា។ ដូច្នេះ​បើ Ronaldo នាំ​ព័រទុយហ្គាល់​ឈ្នះ​ហុងគ្រី នោះ​​នឹង​ឡើង​កាន់​កាប់​កំណត់ត្រា​នេះ ​ហើយ ស្របពេល Iniesta និង Fabregas មិន​មាន​ឈ្មោះ​លេង​ឲ្យ​អេស្ប៉ាញ ​នៅ​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​​ទេ៕ ​​​

sabay

Most Popular

To Top