កីឡា

Buffon នៅតែបន្តអាជីព ជាអ្នកចាំទី រយៈពេល២ឆ្នាំទៀត ជាមួយនឹងក្លឹប Parma

កីឡាករវិរៈបុរស អ៊ីតាលី លោក Buffon ត្រូវបានសារព័ត៌មាន ចេញផ្សាយថា បានសម្រេចចិត្តប្រឈមមុខ ទៅនឹងការ សម្រេចចិត្តចូល និវត្តន៍ ទោះបីជាបច្ចុប្បន្នបុរស រូបនេះឈានចូល ដល់វ័យ៤០ឆ្នាំទៅហើយ។

កីឡាករ Gianluigi Buffon ត្រូវបានប្រកាសជាផ្លូវការហើយថា នឹងចាកចេញពី Juventus ទៅត្រឡប់ចូលរួមក្លឹបចាស់ របស់ខ្លួនគឺ Parma ក្នុងរយៈពេលនៃកិច្ចកុងត្រាថ្មី២ឆ្នាំបន្ថែមទៀត ។

បុរសវ័យ៤៣ឆ្នាំ រូបនេះ ក៏បាននិយាយដែរថាដំបូងឡើយគាត់ ពិតជាមានបំណងចូលនិវត្តន៍ ទៅហើយមែនប៉ុន្តែអ្វីៗបានប្រែប្រួល នៅនាទីចុងក្រោយ នៅពេល ដែលលោកបាន សម្រេច ចិត្តទៅចូលរួមជាមួយ នឹងក្លឹបចាស់ របស់ខ្លួនវិញគឺ Parma ដែលជាទីកន្លែងគាត់បានចាប់អាជីព ដំបូងកាលពីឆ្នាំ១៩៩៥ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top