កីឡា

Buffon ៖ខ្ញុំមិនដែលគិតថា Chiesa ល្អបែបនេះនោះទេ

អតីតកីឡាករ អ្នកចាំទីដ៏ល្បីល្បាញ ជិត២ទសវត្ស របស់ជម្រើសជាតិ អ៊ីតាលី Buffon កាលពីសប្តាហ៍មុនបានធ្វើការ លើកឡើងដោយ សរសើរយ៉ាងខ្លាំងទៅលើកីឡាករខ្សែប្រយុទ្ធស្លាប Chiesa ដែលបានជួយឲ្យជម្រើសជាតិ អាចលើកពានរង្វាន់អ៊ឺរ៉ូ ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ ។

Gianluigi Buffon បានសារភាពដែរថា ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ចំពោះទំរង់លេងនិង សមត្ថភាពរបស់ កីឡាករ Federico
Chiesa រូបនេះហើយ បានពណ៍នាគាត់ថា គឺជាកីឡាករដ៏ពិសេសម្នាក់ really special។

គួរឲ្យដឹងដែរថា Chiesa ទើបតែបានបង្ហាញខ្លួនដំបូង ឲ្យឈុតធំរបស់ក្លឹប Juventus បានមួយរដូវកាលប៉ុណ្ណោះ ហើយក៏អាចជាប់ជាជម្រើសជាតិអ៊ីតាលីនិងនាំឲ្យអ៊ីតាលីលើក ពានរង្វាន់នេះថែមទៀតផង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top