កីឡា

Newcastle តាមចែចង់ Barkley ពីតោខៀវ Chelsea

The Atheletic នៅថ្ងៃនេះ បានចេញផ្សាយថា ក្លឹប Newcastle បានកំពុងត្រៀមខ្លួន រួចជាស្រេចហើយ ដើម្បីចរចានាំយកកីឡាករ ខ្សែបម្រើ Ross Barkley ពីក្លឹប តោខៀវ Chelsea នៅរដូវក្តៅនេះ។

លោក Steve Bruce គ្រូបង្វឹករបស់ Newcastle បានបញ្ជាក់ពីផែនការ របស់លោកក្នុងការដាក់បន្ថែម កីឡាករវ័យ២៧ឆ្នាំរូបនេះ ចូលទៅក្នុងក្រុមរបស់គាត់ ប្រសិនបើគាត់មិនអាច នាំយកកីឡាករ Joe Willock បានពីកាំភ្លើងធំ Arsenal ទេនោះ។

គួរឲ្យដឹងដែរថា Barkley កាលពីរដូវកាលមុន២០២០-២០២១ បានចំណាយពេលពេញមួយរដូវកាល ក្នុងលក្ខខណ្ឌខ្ចីជើងលេង ជាមួយនឹងក្លឹប Aston Villa ប៉ុន្តែជឿជាក់ថា នឹងមិនស្ថិតនៅក្នុងផែនការ រដូវកាលថ្មីក្រោមការដឹកនាំ របស់គ្រូបង្វឹកតោខៀវ Chelsea លោក Thomas Tuchel នោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top