កីឡា

ឮ​ថា United និង Real យល់ព្រម​​គ្នា​ហើយ​ លើ​តម្លៃ​ខ្លួន​របស់ Varane ហើយ

Manchester United ខិតជិត​​យក​បាន​ខ្សែ​ការពារ Raphael Varance ហើយ បន្ទាប់​ពី​​យល់​ព្រម​លើ​ តម្លៃ​ផ្ទេរ​៤៥​លាន​អឺរ៉ូ​ជាមួយ Real Madrid។ នេះ​បើ​យោង​តាម​សារព័ត៌មាន​បារាំង។

កាសែត​បារាំង​ Le Parisien បាន​រាយការណ៍​ថា ប្រភព​មួយ​ក្នុង​ក្លឹប Manchester United និយាយ​ថា ក្លឹប​បាន​ព្រមព្រៀង ​លើ​តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ​២៨​ឆ្នាំ​ហើយ។ ក្នុង​ការ​ចរចា​ក្លឹប​បាន​ យល់​ព្រម​​តម្លៃ​ខ្លួន​ ក្នុង​រង្វង់​៤៥​លាន​អឺរ៉ូ។

Varane អាច​នឹង​បង្ហាញ​ខ្លួន​ជា​កីឡាករ​ របស់ Old Trafford នៅ​​ចុង​បញ្ចប់​សប្ដាហ៍​នេះ។ United ក៏​បាន​គេ​ដឹង​ថា បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ខ្សែ​ការពារ​សញ្ជាតិ​បារាំង​ដល់​ឆ្នាំ​២០២៦​​ ហើយ​ដែរ ។ ប្រសិន​បើ​ Varane មក​មែន​នោះ គេ​នឹង​ក្លាយ​ជា​​ដៃ​គូ​ដ៏​សំខាន់ ​ជាមួយ Harry Maguire៕

Most Popular

To Top