កីឡាករអេស្បាញដែលបានជួយ រយគ្រាប់បាល់បានទៅដល់ ២០គ្រាប់ឲ្យក្លឹប Juventus កាលពីរដូវកាលមុននោះ
ត្រូវបានគេដឹងថា នឹងបន្តមានវត្តមាន ជាមួយនឹងក្លឹបដដែល នៅរដូវកាលក្រោយ។
កីឡាករ Alvaro Morata ត្រូវបានក្លឹប AT Madrid និង Juventus បានឈានទៅដល់កិច្ចព្រមព្រៀងគ្នាក្នុងការបន្ត កុងត្រាថ្មីបន្ថែមមួយរដូវកាលទៀត ក្រោយទំរង់លេងរបស់កីឡាករទទួលបាន ផ្លែផ្កាយ៉ាងល្អមែនទែនកាលពីរដូវកាលមុន។

តាមពិត Juventus មានជម្រើសក្នុងការទិញយក Morata បាននៅរដូវក្តៅនេះប៉ុន្តែជឿជាក់ថាកីឡាករវ័យ២៨ឆ្នាំរូបនេះ នឹងមិនមានតម្លៃធូរថ្លៃនោះទេពីព្រោះថាត្រឹមមួយរដូវកាល Juventus បានចំណាយលុយដល់ទៅ១០លានអ៊ឺរ៉ូរួចទៅហើយសម្រាប់កីឡាករ៕
ប្រែសម្រួល៖ស៊ុនលី
