UEFA បានប្រាប់ទៅកីឡាករលេង នៅព្រឹត្តិការណ៍ Euro 2020 ទាំងអស់ថា ពួកគេនឹងត្រូវពិន័យហើយ ប្រសិនបើធ្វើតាម Cristiano Ronaldo យករបស់របររបស់ Sponsor ចេញពីតុ ។
កាលពីថ្ងៃចន្ទកន្លងទៅ Ronaldo ប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានយកដប Coca-cola ចេញពីតុសន្នីសីទកាសែត និងយកទឹកមកជំនួសវិញ។ ការធ្វើបែបនេះ បានធ្វើឱ្យក្រុមហ៊ុន ភេសជ្ជៈមួយនេះខាតប្រាក់ដល់ទៅ ៤ពាន់លានដុល្លារឯណោះ ។ ខណៈដែលកីឡាករដទៃ ទៀតដូចជា Pogba ជាដើមនោះ ក៏បានធ្វើតាមផងដែរ ។
ដោយសារតែមើលឃើញថា មានកីឡាករច្រើនកំពុងយកគំរូតាម ទើបពេលនេះ UEFA បានប្រកាសហើយ ប្រសិនបើកីឡាករណា នៅតែបន្ដសកម្មភាពបែបនេះទៀត នោះពួកគេប្រឈម នឹងការពិន័យហើយ ៕ sabay