កីឡា

Laporta៖ Messi ចង់បន្តលេងនៅ Barcelona ដដែល

ទោះបីជាមានព័ត៌មានចចាមអារ៉ាម យ៉ាងណាក្តីហើយមកដល់ពេលនេះ ទៅះហើយកុងត្រាថ្មីនៅតែមិនទាន់ អាចធ្វើឡើងប៉ុន្តែប្រធានក្លឹបរបស់ Barcelona គឺលោកJoan Laporta បានចេញមកបញ្ជាក់ច្បាស់ ហើយថា Messi នឹងនៅបន្តជាមួយក្លឹបដដែល។

កុងត្រារបស់ Messi បច្ចុប្បន្នដែលមិនទាន់ ត្រូវបានធ្វើឡើងនោះមានន័យថា គាត់នឹងអាចដើរចេញពី Camp Nou ដោយមិនមានតម្លៃខ្លួនឡើយនៅត្រឹមចុងខែមិថុនា ខាងមុខនេះក្នុងពេលដែលកីឡាកររូបនេះ កន្លងមកក៏ធ្លាប់បានបង្ហាញពីបំណងចង់ចាកចេញ ម្តងទៅហើយ។

លោក Laportaបាននិយាយថា កីឡាករវ័យ៣៣ឆ្នាំរូបនេះ ត្រូវបានក្លឹបអាចបញ្ចុះបញ្ចូលហើយ កីឡាករផ្ទាល់ក៏មានបំណង ចង់បន្តរស់នៅជាមួយគ្នាជាពិសេសនៅពេល ដែលមានការមកដល់របស់កីឡាករមិត្តក្រុម ជម្រើសជាតិ Kun Aguero ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top