ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន២គ្រាប់ម្នាក់ឯងក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិបារាំង កាលពីយប់មិញនេះ ធ្វើឱ្យលទ្ធផលស្មើគ្នា ២-២ ដឹកដៃគ្នាឡើងវគ្គ១៦ក្រុមចុងក្រោយ Euro 2020 ។

ជាមួយការរកបាន២គ្រាប់បន្ថែមទៀតនេះ បានធ្វើឱ្យកីឡាករវ័យ៣៦ឆ្នាំរូបនេះរកបាន៥គ្រាប់ហើយនៅ Euro 2020 នេះ និងរកបាន១០៩គ្រាប់ក្នុងការប្រកួតអន្ដរជាតិ។ នេះជាកំណត់ត្រាស្មើជាមួយកីឡាករ Ali Daei របស់អ៊ីរ៉ង់ហើយក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅជម្រើសជាតិ។

គិតមកដល់ពេលនេះ Ronaldo មានកំណត់ត្រាច្រើនមែនទែនក្នុងនាមជាខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេនៅ Euro , Real Madrid , ជម្រើសជាតិព័រទុយហ្គាល់, Champions League អីជាដើម។ ដោយការរកបានច្រើននេះ ទំនងជាពិបាកក្នុងការស្វែងរកអ្នកមកជំនួសឬបំបែកកំណត់ត្រានេះហើយ៕ ប្រភព៖ សប្បាយ
