Euro ២០២០ ៖ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត Euro ២០២០ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រុមបាល់ទាត់ជម្រើសជាតិទំាង៥ ក្រុមដែលស្ថិតនៅក្នុងពូល E និងពូល F ដណ្តើមបានកៅអី វគ្គ១៦ក្រុមចុងក្រោយ។

សម្រាប់ពូល E ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិស្លូវ៉ាគី ក្នុងលទ្ធផល៥ទល់នឹង០ ចំពោះក្រុមបាល់ទាត់ ជម្រើសជាតិស៊ុយអែតឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ ប៉ូឡូញក្នុងលទ្ធផល៣ទល់នឹង២។
ចំណែកសម្រាប់ពូលF ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ស្មើនឹងក្រុមបាល់ទាត់ជម្រើសជាតិហុងគ្រី ក្នុងលទ្ធផល២ទល់នឹង២ ដូច្នេះអាល្លឺម៉ង់ឡើង វគ្គ១៦ក្រុម រីឯហុងគ្រីធ្លាក់បាត់បង់កៅអីវគ្គ១៦ក្រុម ចំពោះក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្កាល់ស្មើក្រុមបាល់ទាត់ ជម្រើសជាតិបារាំង ក្នុងលទ្ធផល២ទល់នឹង២ ទំាង២ក្រុមឡើងវគ្គ១៦ក្រុមដូចគ្នា៕ ដោយ៖លី ភីលីព



