Julian Draxler បាននាំមិត្តស្រីនាង Sethanie Taing ដែលជាកូនកាត់ខ្មែរ-បារាំងទៅកម្សាន្ត វិស្សមកាល បន្ទាប់ពីគ្មានឈ្មោះជាប់ ក្នុងជម្រើសជាតិអាល្លឺម៉ង់លេងនៅ Euro ។

ខ្សែបម្រើរូបនេះ មិនត្រូវបានចុចឈ្មោះ ចូលក្នុង ក្រុមជម្រើសជាតិ ដោយសារតែទម្រង់លេងធ្លាក់ចុះ និងបញ្ហាភាពរឹងមាំ នៃកាយសម្បទា ក្នុងក្លឹប Paris Saint Germain ។ ឆ្លៀតពេលមិនជាប់ភារកិច្ច អ្វីកីឡាករវ័យ២៧ឆ្នាំ បាននាំមិត្តស្រីទៅលេង នៅកោះ Formentera ក្នុងប្រទេសអេស្ប៉ាញ ។


នៅលើកោះ អ្នកទាំងពីរបានសម្រាក កម្សាន្តជាមួយគ្នា និងថតរូបផ្អែមល្អែម ជាច្រើនបង្ហោះ លើបណ្ដាញសង្គម Instagram។ Julian Draxler និង Sethanie Taing បានទាក់ទងគ្នាតាំងពីឆ្នាំ២០១៩ ៕
