ពឹ្រត្តិការណ៍ប្រកួតជើងឯកទ្វីបអឺរ៉ុប ជាបណ្ដុំនៃកីឡាករល្បីៗ មកពីប្រទេសនានាជុំវិញទ្វីបអឺរ៉ុប។ ជាមួយគ្នានោះដែរ តម្លៃខ្លួនរបស់កីឡាករនីមួយៗក៏មិនធម្មតាដែរ ចំណែកក្រុមជម្រើសជាតិនីមួយៗ វិញក៏មិនមានតម្លៃតិចដែរ។
ចំពោះក្រុមជម្រើសជាតិ ដែលមានតម្លៃទីផ្សារខ្ពស់ជាងគេ នៅក្នុងព្រឹត្តិការណ៍ UEFA Euro 2020 នោះគឺ ក្រុមជម្រើសជាតិអង់គ្លេស។ បើយោងតាមទិន្នន័យកត់ត្រាដោយគេហទំព័រ Transfermarkt តម្លៃទីផ្សារនៃក្រុមជម្រើសជាតិនោះគឺ ១,៥ប៊ីលានដុល្លារ។
ក្រឡេកមកមើលទម្រង់លេងនៅក្នុងព្រឹត្តិការណ៍នេះវិញ អង់គ្លេសបានជាប់កំពូលតារាងនៃពូល D ដោយមាន ៧ពិន្ទុក្នុងដៃ ដែលឈ្នះ ២ដង និងស្មើ ១ដង។ នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ អង់គ្លេសនឹងប៉ះក្រុមជម្រើសជាតិអាល្លឺម៉ង់។
បន្ទាប់ពីអង់គ្លេសគឺ បារាំង ដែលមានតម្លៃសរុបប្រមាណ ១,២៣ប៊ីលានដុល្លារ ខណៈអាល្លឺម៉ង់វិញ មានតម្លៃប្រមាណ ១,១ប៊ីលានដុល្លារ៕ ប្រភព៖ សប្បាយ