កីឡា

Rashford ៖ ខ្ញុំនៅមិនទាន់ អាចលេងបាន ដល់កម្រិត កំពូលនៅឡើយ

កីឡាករខ្សែប្រយុទ្ធ របស់ក្លឹបបិសាចក្រហម Marcus Rashford ដែលកំពុង ជាប់កាតព្វកិច្ច លេងឲ្យ ក្រុមជម្រើសជាតិ នៅព្រឹត្តិការណ៍អ៊ឺរ៉ូ ឆ្នាំ២០២០នេះ បានបង្ហើបថា គាត់ចង់លេងនៅគ្រប់ការ ប្រកួតទាំងអស់ របស់ក្រុម ខណៈដែលជាក់ស្តែង គាត់មិនត្រូវបានដាក់ ឲ្យលេងច្រើនប្រកួតក្តី ។

នៅមុនការប្រកួតវគ្គ១៦ក្រុម ចុងក្រោយមកដល់ និងត្រូវជួបប៉ះក្រុមខ្លាំងអាល្លឺម៉ង់នោះ Rashford បាននិយាយដែរថា គាត់គឺពិតជាមិនអាចបញ្ចេញ ទំរង់លេងបានដល់កម្រិតកំពូល នៅឡើយ ហើយក៏ដោយសារ តែរបួសស្មា នៅបន្តនៅលើយនោះ ។

Rashford បានទទួលឱកាស ក្នុងការលេង ឲ្យក្រុមជម្រើសជាតិ ក្រោយការបង្ហាញ ទំរង់លេងយ៉ាងអស្ចារ្យ កាលពីរដូវកាលកន្លង ទៅ ដោយអាចស៊ុតបាន២១គ្រាប់ និងជួយមិត្ត រួមក្រុមរកបាន ១៥គ្រាប់ ក្នុងការបង្ហាញខ្លួន ទាំង៥៧ ឲ្យក្លឹប៉ុន្តែទោះបីជាយ៉ាងណាក្តី របួស្មាដែល
បានបន្សល់ពីការប្រកួតប៉ះនឹង Villareal កាលពីខែឧសភាកន្លងមក បានធ្វើឲ្យកីឡាករវ័យ២៣ឆ្នាំរូបនេះ បន្តលេងទាំងរបួសនេះ៕

ប្រែសម្រួល ៖ស៊ុនលី

Most Popular

To Top