ព្រឹត្តិការណ៍ UEFA Euro 2020 ដែលធ្វើឡើងនៅក្នុងឆ្នាំ២០២១នេះ ទើបតែលេងចប់វគ្គចែកពូលសន្សំពិន្ទុទេ តែមានគ្រាប់បាល់ស៊ុត ចូលខ្លួនឯង ឬ Own Goal ដល់ទៅ ៨គ្រាប់បាត់ទៅហើយ។ ចំនួននេះជាចំនួនច្រើនជាងគេ នៅក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍ជើង ឯកបាល់ទាត់ទ្វីបអឺរ៉ុប មួយនេះ។
ចំណោមគ្រាប់បាល់ទាំង ៨គ្រាប់នោះ ក្រុមជម្រើសជាតិដែលស៊ុត Own Goal ច្រើនជាងគេគឺមាន ២ក្រុមគឺ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដែលស៊ុតចូលទីខ្លួនឯងចំនួន ២គ្រាប់ ក្នុងប្រកួតចាញ់អាល្លឺម៉ង់ ៤-២ និងក្រុមជម្រើសជាតិស្លូវ៉ាគី Own Goal ២គ្រាប់ដូចគ្នា ពេលចាញ់អេស្ប៉ាញ ៥-០។
សូមជម្រាបផងដែរថា តាំងពី Euro ចាប់ផ្ដើមលេងមកមានគ្រាប់បាល់ Own Goal តែ ១៧គ្រាប់ប៉ុណ្ណោះ ដោយក្នុងនោះ ៨គ្រាប់នៅក្នុងឆ្នាំនេះ។ គ្រាប់បាល់ Own Goal នៅ Euro គឺកើតឡើងនៅឆ្នាំ១៩៧៦ ពោលគឺ ១៦ឆ្នាំក្រោយពីព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមលេង៕