The CaughtOffside នៅព្រឹកថ្ងៃចន្ទនេះបានប្រកាសអះអាងថា កីឡាករ Jack Grealish គឺអាចផ្ទេរសម្រេចហើយ ទៅចូលរួមជាមួយ នឹងក្លឹបមេឃខៀវMan City ហើយការប្រកាសជាផ្លូវការ នឹងធ្វើឡើងនៅក្រោយ ចប់ព្រឹត្តិការណ៍អ៊ឺរ៉ុ ។
Grealish ដែលជាប្រធាន ក្រុមរបស់ក្លឹប Aston Villa បច្ចុប្បន្នកំពុងមានឈ្មោះប្រកួត ឲ្យក្រុមជម្រើសជាតិអង់គ្លេស នៅឡើយប៉ុន្តែឆាប់ៗ នេះនឹងត្រូវប្រកាស ឈ្មោះជាកីឡាករចំណូលថ្មី របស់ក្លឹបមេឃខៀវ Man City ជាមិនខាន។
យោងតាមប្រភពដ៏ជិត ស្និទ្ធរបស់ក្លឹបបានប្រាប់មកកាន់ CaughtOffside ទៀតថា កិច្ចការងារផ្ទេរ ដែលមានតម្លៃប្រមាណជា៨៨លានផោន នេះត្រូវបានព្រមព្រៀងគ្នា រួចរាល់រវាងក្លឹបទាំងពីរ តាំងតែពីបញ្ចប់ទៅ នៃរដូវកាលកន្លងនេះម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី