កីឡា

Man City, Man UTD និង Liverpool កំពុងត្រៀមខ្លួន​ ខណៈដែល Saul ប្រាប់ថា ចង់ចាកចេញពី AT Madrid

កីឡាករឆ្នើម Saul មកដល់ពេលនេះ ត្រូវបានគេដឹងថា នៅសល់កុងត្រារយៈពេល ដល់ទៅ៥ឆ្នាំទៀតក្តី ជាមួយនឹងក្លឹប AT Madrid ប៉ុន្តែប្រសិនបើពិតជា ត្រូវលក់គាត់ចេញមែន យ៉ាងហោចណាស់ ក៏ក្នុងតម្លៃរហូតទៅដល់ ១៥០លានអ៊ឺរ៉ូដែរ។

មួយរយៈចុងក្រោយនេះ មានការចេញផ្សាយថា កីឡាករ Saul Niguez រូបនេះ បានប្រាប់ទៅកាន់ក្លឹប AT Madrid ហើយគាត់ ពិតជាចង់ចាកចេញពីក្លឹប ពិតមែនហើយ ក្លឹបក៏មានបំណង ដាក់សំពាធអ្វីទៅលើរូបគាត់ ដែរលុះត្រាណាតែតម្លៃខ្លួន បានដូចដែរការចង់បាន។

គួរឲ្យដឹងដែរថា កុងត្រារយៈពេល៥ឆ្នាំ ដែលនៅសេសសល់ នឹងបានធ្វើឲ្យកីឡាកររូបនេះ មានតម្លៃខ្លួនរហូតទៅដល ១៥០លានអ៊ឺរ៉ូ ហើយក្នុងពេលនេះក្លឹប ដែលចង់បានរូបគាត់ មានដូចជា Man Cit, Man UTD និង Liverpool ជាដើម៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top