កីឡា

ក្រុមសាធារណរដ្ឋឆែក និងក្រុមបែលហ្ស៊ិក ដណ្តើមបានកៅអី ៨ក្រុមចុងក្រោយ នៃការប្រកួត Euro ២០២០ បន្ទាប់ពីយកឈ្នះគូប្រកួត

Euro ២០២០ ៖ ក្រុមបាល់ទាត់ជម្រើសជាតិ បែលហ្ស៊ិក និងក្រុមបាល់ទាត់ជម្រើសជាតិ សាធារណរដ្ឋឆែក យប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ដណ្តើមបានកៅអី វគ្គ៨ក្រុមចុងក្រោយរៀងៗខ្លួន ពីគូប្រកួតនៃព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ Euro ២០២០នៃវគ្គ១៦ក្រុម។

ក្រុមបាល់ទាត់ជម្រើសជាតិ សាធារណរដ្ឋឆែក បានយកឈ្នះក្រុមបាល់ទាត់ ជម្រើសជាតិហូល្លង់ ក្នុងលទ្ធផល ២ទល់នឹង០ ចំពោះក្រុមបាល់ទាត់ ជម្រើសជាតិបែលហ្ស៊ិក ឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្កាល់ ក្នុងលទ្ធផល១ ទល់នឹង០៕ ដោយ៖លី ភីលីព

Most Popular

To Top