កីឡា

James កំពុងស្ថិត នៅក្នុងការចរចាគ្នា ដើម្បីផ្ទេរទៅចូលរួម ជាមួយនឹង AC Milan

Antena 2 នៅថ្ងៃនេះបានសរសេរថា កីឡាករខ្សែប្រយុទ្ធកូឡំប៊ី James Rodriguez ត្រូវបានគេជឿជាក់ថា កំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាគ្នា មួយជាមួយនឹងក្លឹបយក្សអ៊ីតាលីដើម្បីអាចផ្ទេរ ចេញពីអង់គ្លេសក្នុងតម្លៃខ្លួន ប្រមាណជា១០លានអ៊ឺរ៉ូ ។

កីឡាករខ្សែបម្រើរូបនេះ បានចូលរួមជាមួយ នឹងក្លឹប Everton ពីក្លឹប Real Madrid កាលពីរដូវក្តៅកន្លងទៅជាមួយ នឹងទំរង់លេងគួរសម ប៉ុន្តែ នៅតែសំបូររបួស ដដែលមួយរយៈចុងក្រោយនេះ ហើយបច្ចុប្បន្នកំពុងត្រូវបាន កីឡាដ្ឋាន San Siro ផ្តល់កុងត្រាដែលមានរយៈ ពេល៣ឆ្នាំ ដើម្បីនិយាយគ្នា។

ទោះបីជាយ៉ាងណាក្តី កីឡាករផ្ទាល់ពិតជាមានបំណង ចង់ចាកចេញពី Everton ដើម្បីអាចមានឱកាសលេង នៅ Champion League វិញនិងជាពិសេសក្រោយ ការមកដល់ នៃគ្រូបង្វឹកថ្មីលោក Rafael Benitez៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top