កីឡា

ហួសហេតុ ! មាន់​មួយ​ក្បាល ​ទាយ​យក​អង់គ្លេស​ឈ្នះ ថែម​ទាំង​ជុះ​លាមក ​ដាក់​ខាង ​អ៊ុយក្រែន​ទៀត

មាន់​មួយ​ក្បាល ​​របស់​អង់គ្លេស ​មាន​ឈ្មោះ​ថា​ Jordan Peckford បាន​ធ្វើ​ការ​​ទាយ​​អង់គ្លេស ​នឹង​ឈ្នះ​លើ​អ៊ុយក្រែ​ សម្រាប់​ការ​ប្រកួត ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ។

ចំណី​​២ចាន​​ដាក់​លើ​ស្បូវ ដោយ​ម្ខាង​តំណាង​ ឲ្យ​ជម្រើសជាតិ​អង់គ្លេស និង​ម្ខាង​ទៀត​តំណាង ​ឲ្យ​អ៊ុយក្រែន ។ មាន់​ត្រូវ​បាន​គេ​ដាក់ ​ឲ្យ​ចំ​កណ្ដាល ប្រសិន​បើ​វា​ស៊ី​ចំណី​នៅ​ចាន​មួយ​ណា ​ការ​ព្យាករ​គឺ​ក្រុម​នោះ​ជា​អ្នក​ឈ្នះ ។

មាន់​ពណ៌​ស​មួយ​ក្បាល​នោះ ​មាន​​សម្រេច​ចិត្ត​ស៊ី​ចំណី​ខាង​អង់គ្លេស ហើយ​ថែម​ទាំង​ជុះ​លាមក ​បែរ​មក​ខាង​អ៊ុយក្រែន​ទៀត ។ មាន់​ខាង​លើ​ជា​របស់​កសិករ​អង់គ្លេស​ម្នាក់​​ឈ្មោះ​ថា​ Andrew ជា​អ្នក​គាំទ្រ​របស់ Jordan Pickford។ Andrew បាន​គាំទ្រ​ Pickford តាំង​ពី​លេង​នៅ Sunderland មក​ម្ល៉េះ មុន​ពេល​ផ្ទេរមក Everton៕ ​​sabay

Most Popular

To Top