បរទេស៖ កីឡាករខ្សែប្រយុទ្ធស្លាបវ័យក្មេង Saka ដែលបានខកខាន ក្នុងការប្រកួត១ភាគ៤ របស់អង់គ្លេស ដែលបានយកឈ្នះលើ អ៊ុយក្រែន ដល់ទៅ ៤ទល់នឹង០។

នៅថ្ងៃនេះគ្រូបង្វឹករបស់ជម្រើសជាតិ អង់គ្លេស លោក Gareth Southgate បានប្រកាសអះអាងថា កីឡាករ Bukayo Saka នឹងអាចវិលត្រឡប់មកចូលរួម ប្រកួតវិញបានហើយ សម្រាប់ការប្រកួតវគ្គពាក់កណ្តាល ប៉ះនឹងដាណឺម៉ាក។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីគ្រូបង្វឹកដដែលរូបនេះ បានបញ្ជាក់ថាកីឡាករវ័យ១៩ឆ្នាំនេះ ប្រហែលជាលោកនឹងសម្រេចចិត្ត កក់ទុកគាត់នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ពានរង្វាន់អ៊ឺរ៉ូវិញល្អជាជាង។
គួរឲ្យដឹងដែរថា Saka បានខកខានការប្រកួតវគ្គ១ភាគ៤ ប៉ះនឹងអ៊ុយក្រែន ដោយសារតែការហ្វឹកហាត់ មុនការប្រកួតនឹងបានបង្ក ទៅជារបួសតិចតួចមួយ ដែលគាត់មិនអាចចូលរួមប្រកួតបាន៕ ប្រែសម្រួល៖ស៊ុនលី

