ក្រោយការប្រកួតយប់មិញ នេះប្រទេសប្រេស៊ីល នឹងត្រូវឡើងទៅកាន់កៅអីវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Copa America ហើយនិងកំពុងរងចាំមើល ការប្រកួតរវាងក្រុម អាហ្សង់ទីន និងក្រុមកូឡំប៊ីជាមុនសិន ។
ប្រេស៊ីលយកបានជ័យជំនះ លើក្រុមប៉េរូក្នុងលទ្ធផលត្រឹមតែ១គ្រាប់ប៉ុណ្ណោះ ទល់នឹង០ដែលជាគ្រាប់បាល់ស៊ុតបញ្ចូល ទីដោយកីឡាករ Lucas Paqueta តាំងតែពីនាទីទី៣៥ប្រកួតតង់ទី១ មកម្ល៉េះ។
ប្រេស៊ីលគ្រប់គ្រង បាល់បាន ទៅដល់៥៥ភាគរយ និងស៊ុតចេញបាន១២ដងក្នុងរយៈពេល៩០នាទីពេញ ហើយស៊ុតចំគោលដៅ៨ដង ខណៈដែលប៉េរូអាច ស៊ុតចេញបាន៥ដង ចំគោលដៅបាន២ដងប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី