កីឡា

កីឡាករ​អេស្ប៉ាញ​ម្នាក់ សន្យា​នឹង​កោរត្រងោល​ ប្រសិន​បើ​អេស្ប៉ាញ ​ឈ្នះ Euro

ខ្សែ​បម្រើ​របស់ Barcelona កីឡាករ Pedri បាន​និយាយ​ថា គេ​នឹង​កោរត្រងោល ប្រសិន​បើ​អេស្ប៉ាញ​ ​ឈាន​ទៅ​វគ្គ​បន្ត ​និង​ឈ្នះ​ពាន Euro ២០២០។

Pedri វ័យ​១៨​ឆ្នាំ​តែងតែ​លេង​ជា​ជម្រើស​ របស់​លោក Luis Enrique រហូត​បាន​ជួយ​ក្រុម​ឈាន ​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ត្រួវ​ប្រឈម​មុខ ​ជាមួយ​អ៊ីតាលី​នៅ​យប់​នេះ ។ ក្នុង​ជំនួប​នេះ Pedri បាន​សន្យា​ថា ប្រសិន​បើ​អេស្ប៉ាញ​អាច​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ ​នឹង​ឈ្នះ​ពាន​គេ​នឹង​កោរ​សក់ ។

“ខ្ញុំ​មាន​ភាព​នឿយហត់​តិចតួច ។ ប៉ុន្តែ​អាយុ​ទើប​១៨​ឆ្នាំ ​ខ្ញុំ​នៅ​មាន​កម្លាំង​បន្ត​ទៀត ។ ក្រុម​ទាំង​អស់​សុទ្ធ​តែ​ល្អ ។ គ្រប់​ក្រុម​សុទ្ធ ​តែ​អាច​ទម្លាក់​គ្នា​បាន ហើយ​ប្រកួត​យប់​នេះ​នឹង​ល្អ​មើល ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​រីករាយ ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ ប្រសិន​បើ​ពួក​យើង​ឈ្នះ​ពាន Euro ខ្ញុំ​នឹង​កោរត្រងោល” ។ សម្ដី Pedri ។

ជំនួប​រវាង​អេស្ប៉ាញ និង​អ៊ីតាលី​ នឹង​លេង​នៅ​​រាត្រី​នេះ ​​ម៉ោង​២:០០​នាទី​រំលេង​អាធ្រាត្រ ក្នុង​កីឡដ្ឋាន Wembley ប្រទេស​អង់គ្លេស៕

Most Popular

To Top