កីឡា

Liverpool មិន​ព្រម​អនុញ្ញាត​ឲ្យ​ Salah ទៅ​ចូល​រួម​ប្រកួត​អូឡាំពិក

ប្រធាន​សហព័ន្ធ​បាល់ទាត់ ​អេហ្ស៊ីប​ លោក​ Ahmed Megahed បាន​បញ្ជាក់​ត្រង់​ៗ​នៅ​ក្នុង​ថ្ងៃ​នេះ​ទៅ​កាន់​ BBC Sport Africa ថា​ក្លឹប​ Liverpool មិន​ព្រម​អនុញ្ញាត ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Mohamed Salah ទៅ​ចូល​រួម​ប្រកួត​អូឡាំពិក​ ២០២០ នៅ​ឯ​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ខាង​មុខ​នេះ​ទេ​។

បើ​តាម​លោក​ Megahed បាន​ឲ្យ​ដឹង​ថា​ Salah ពិត​ជា​ចង់​តំណាង ​ឲ្យ​ក្រុម​អេហ្ស៊ីប ​មក​ប្រកួត​នៅ​ក្នុង ​ខាង​ក្រុម​ខាង​លើ​ជា​ខ្លាំង​ ប៉ុន្តែ​ត្រូវ​ខាង​ក្លឹប​បដិសេធ​​ ដោយ​សារ​តែ​ការ​ប្រកួត​មួយ​នេះ ​មិន​មាន​នៅ​ក្នុង​កាល​វិភាគ ​ប្រកួត​ជា​ផ្លូវ​ការ​របស់​ FIFA ។

ទោះ​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​ អេហ្ស៊ីប​រូប​នេះ ​ខិត​ខំ​អង្វរ​ជា​ច្រើន​ខែ​ សុំ​ឲ្យ​ Salah ចូល​រួម​យ៉ាង​ណា​ក្ដី​ក៏​ខាង​ Liverpool នៅ​តែ​មិន​ព្រម​។

លោក​ Megahed ក៏​បាន​ប្រាប់​ត្រង់ៗ​ដែរ​ថា​ តាម​ពិត​ទៅ​ Liverpool បាន​ជូន​ដំណឹង​ចុង​ក្រោយ ​មិន​ឲ្យ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ ចូល​រួម​តាំង​ពី​ខែ​មិថុនា​កន្លង​ទៅ​ម្ល៉េះ​ អញ្ចឹង​ហើយ​​ខាង​សហព័ន្ធ​ មាន​តែ​​គោរព​តាម​ការ​សម្រេច ​ចិត្ត​របស់​ក្លឹប​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី​ប្រកួត​អូឡាំពិក​ ២០២០ នឹង​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី​២៣​ កក្កដា ដល់​ថ្ងៃ​ទី​០៨ សីហា ឆ្នាំ​២០២១​៕ ប្រភព៖ សប្បាយ

Most Popular

To Top