កីឡា

លើក​មុន​ដើរ​ ជា​មួយ​ប្រពន្ធ​ លើក​នេះ​ Pogba ចូល​ក្លឹប​រាំ​កម្សាន្ត​ជា​មួយ​មិត្តភ័ក្ដិ​បន្តនៅ​ Miami

ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Paul Pogba ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ចូល​ក្លឹប​រាំ​កម្សាន្ត​ នៅ​ឯ​ទីក្រុង​ Miami សហរដ្ឋអាមេរិក​ កាល​ពី​ម្សិលមិញ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ។

Pogba ត្រូវ​បាន​គេ​ឃើញ​មក​ មក​ជួប​ជុំ​លេង​កម្សាន្ត​ ក្នុង​រដូវកាល​វិស្សមកាល ​ជា​មួយ​មិត្តភ័ក្ដិ​៣នាក់​ផង​ដែរ​​ ដែល​មាន​ដូច​ជា​ ខ្សែ​ប្រយុទ្ធ​ក្លឹប​​ Juventus កីឡាករ​ Paulo Dybala ខ្សែ​បម្រើ​ក្លឹប​ Inter Miami កីឡាករ​ Blaise Matuidi​ និង​ Ronaldinho ។

បើ​តាម​ការ​បង្ហោះ​ផ្ទាល់​របស់​ Pogba នៅ​លើ​ Instagram ពួក​គេ​ទាំង៤នាក់ ​ក៏​បាន​ផឹក​ស៊ី​ រាំ​លេង​ និង​ច្រៀង​កម្សាន្ត​ផង​ដែរ​នៅ​ក្នុង​ពេល​ជួប​ជុំ​គ្នា​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ រដូវកាល​ថ្មី​របស់​ Premier League នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២១​ខាង​មុខ​៕ ប្រភព៖ សប្បាយ

Most Popular

To Top