កីឡា

Solskjare សង្ឃឹមថា​ នឹងអាចបញ្ចុះបញ្ចូល Pogba ឲ្យបន្តរស់នៅ Man UTD

The Goal ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាមកដល់ពេលនេះ កីឡាករខ្សែបម្រើបារាំង Paul Pogba នៅតែបន្តភាពមិនច្បាស់លាស់របស់ខ្លួនជាមួយ នឹងអនាគតជាមួយនឹង Old Trafford ទោះបីជានៅតែអាច បង្ហាញខ្លួនជម្រើស ដំបូងធ្វើបានយ៉ាងល្អយកជ័យជំនះ ប្រកួតដំបូងក្តីបើករដូវកាល។

ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹករបស់ក្លឹប បិសាចក្រហម Man UTD លោក Ole Solskjare បានបង្ហាញនូវក្តីរីករាយជាធម្មតា

នៅក្នុងការប្រកួតដំបូងរដូវកាលថ្មីព្រមទាំងនៅចប់ ការប្រកួតក្តីហើយលោកជឿជាក់ថា ការបង្ហាញការគាំទ្ររបស់អ្នកគាំទ្រក្លឹបនឹងអាចជួយបញ្ចុះបញ្ចូលឲ្យកីឡាករ ខ្សែបម្រើរូបនេះ បន្តរស់នៅជាមួយនឹងក្លឹប។

ការប្រកួតបើកឆាករដូវកាលថ្មីបិសាចក្រហម Man UTD ធ្វើបានយ៉ាងល្អក្នុងលទ្ធផលដល់ទៅ ៥ទល់នឹង១យកជ័យជំនះលើក្រុម Leeds United ហើយក្នុងនោះ Pogba ត្រូវបានគេមើលឃើញបានបង្ហាញទំរង់ លេងយ៉ាងអស្ចារ្យដោយការចាប់ដៃគូគ្នាជាមួយនឹងកីឡាករ BrunoFenendes៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top