កីឡាករខ្សែប្រយុទ្ធ ឆ្នើម Aouar មកដល់ពេលនេះ ត្រូវបានគេដឹងថា នឹងមិនអាចបង្ហាញវត្តមានឡើយ ក្នុងការប្រកួតបើក រដូវកាលជូយក្លឹបបារាំងLyon ខណៈដែលព័ត៌មាន ចចាមអារ៉ាម អំពីការចាកចេញ នៅតែបន្តកើតមាននៅឡើយនោះ ។
Le10 Sport បានសរសេរថា ក្លឹបអង់គ្លេសកាំភ្លើងធំ Arsenal គឺជាអ្នកដែលកំពុងបានដាក់ពាក្យ ស្នើសុំចរចាពិនិត្យមើលលទ្ធភាព នៃការដោះដូរកីឡាកររូបនេះចេញពីបារាំង ហើយជឿជាក់ថា កិច្ចពិភាក្សាកំពុងប្រព្រឹត្តទៅយ៉ាងល្អ ។
គួរឲ្យដឹងដែរថា កាំភ្លើងធំ គឺបានលេចឬដំណឹងទំនាក់ទំនង ជាមួយនឹងកីឡាករ Houssem Aouar រូបនេះតាំងតែពីរដូវកាលមុន មកម្ល៉េះហើយ ប៉ុន្តែបច្ចុប្បន្នកំពុងពិចារណាបន្ថែមទៀត ទៅនឹងតម្លៃដែល Lyon ចង់បានប្រមាណជា ២០លានអ៊ឺរ៉ូ ឬត្រូវជា១៧លានផោននេះ៕
ប្រែសម្រួល៖ស៊ុនលី
