កីឡា

PSG ចៃដន្យប្រកាស អំពីកុងត្រា ជាមួយនឹង Ramos

ក្លឹបនៅលីគកំពូលបារាំង PSG កាលពីម្សិលមិញនេះ បានធ្វើការប្រកាស ដោយចៃដន្យមួយ នៅលើវេបសាយរបស់ខ្លួនថា កីឡាករខ្សែការពារជើងចាស់ Sergio Ramos ហើយថែមទាំងបញ្ជាក់ ពីលេខ៤ សម្រាប់អាវកីឡាករទៀតផង ។

ទោះបីជាការចុះកុងត្រា មិនទាន់ត្រូវបានបង្ហាញជាផ្លូវការ ក្តី ប៉ុន្តែគេបានមើលឃើញវត្តមាន របស់ Ramos នៅទឹកដីរបស់ PSG តាំងតែពីថ្ងៃពុធម្សិលមិញម្ល៉េះហើយជឿជាក់ថា កុងត្រាផ្លូវការនឹងអាចធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នេះ ។

ប៉ុន្តែ PSG បែរជាបានបង្ហាញព័ត៌មាន មុនកាលកំណត់ទៅវិញ នៅលើវេបសាយរបស់ខ្លួន ហើយក៏បានលប់ចោលទៅវិញ ភ្លាមផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top