កីឡា

Mata ប្រាប់​ទៅ Bruno ឲ្យ​អត់ធ្មត់​សិន បើ​ចង់​ពាក់​អាវ​លេខ ៨ នៅ Man Utd

ខ្សែ​បម្រើ​អេស្ប៉ាញ​កីឡាករ Juan Mata បាន​និយាយ​ប្រាប់​គេហទំព័រ​ក្លឹប Manchester United កាល​ពី​ថ្ងៃ​សុក្រ​នេះ​ថា ប្រសិន​បើ​ខ្សែ​បម្រើ​ព័រទុយហ្គាល់​កីឡាករ Bruno Fernandes ចង់​បាន​ពាក់​អាវ​លេខ ៨ គេ​ត្រូវ​ចាំ​យ៉ាង​តិច​មួយ​ឆ្នាំ​ទៀត។

Mata បាន​លើកឡើង​ថា៖ “ គេ​ត្រូវ​តែ​ចាំ​យ៉ាង​តិច​មួយ​ឆ្នាំ​ទៀត “ ។ Mata និយាយ​អម​ជាមួយ​នឹង​សំណើច។

កីឡាករ​វ័យ ៣៣ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ថា៖ ” ខ្ញុំ​គិត​ថា Bruno សប្បាយ​ចិត្ត​ហើយ ដែល​ខ្ញុំ​បន្ត​លេង​ជាមួយ​គេ​ត​ទៅ​ទៀត​។ យើង​មាន​ទំនាក់ទំនង​ល្អ​ណាស់ តាំង​ពី​គេ​ចូល​មក​ ហើយ​ប្រាកដ​ណាស់ Bruno ពិត​ជា​ពូកែ និង​ល្អ​សម្រាប់​ពួក​យើង ទាំង​ក្នុង​ទីលាន និង​ក្រៅ​ទីលាន។ គេ​ជា​មនុស្ស​ល្អ​ម្នាក់ តែ​អកុសល​សម្រាប់​គេ​ហើយ ដែល​គេ​ត្រូវ​តែ​អត់ធ្មត់​បន្តិច [សំដៅ​លើ​រឿង​ពាក់​អាវ​លេខ ៨] ” ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ Bruno ក៏​បង្ហោះ​សារ​ Twitter ក្រោយ​ពី Mata ចុះ​កុងត្រា​នៅ Man Utd រយៈពេល​មួយ​ឆ្នាំ​ទៀត​ថា “ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​រង់ចាំ​រយៈពេល​មួយ​ឆ្នាំ​ទៀត ដើម្បី​បាន​ពាក់​អាវ​លេខ ៨ ” ។

Bruno ពេល​នេះ​កំពុង​តែ​ពាក់​អាវ​លេខ ១៨នៅ Manchester United និង​ពាក់​អាវ​លេខ ១១នៅ​ជម្រើស​ជាតិ​ព័រទុយហ្គាល់៕

Most Popular

To Top